-
Webpage capture on the company profile of Cambodia Airports on social responsibility (CSR)
ក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ទទួលបានសម្បទានវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប ដែលជាទឹកដីឧទ្យានបុរាណវិទ្យាអង្គរ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងនៅក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរនិងកំពង់ផែសមុទ្រ។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានភាគហ៊ុនពីរ គឺក្រុមហ៊ុន VINCI Airports របស់បារាំង(៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ី។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានពាណិជ្ជនាមជាអក្សរកាត់ថា SCA (Société Concessionnaire des Aéroports) ដែលជាឈ្មោះស្របច្បាប់។ នៅក្នុងឆ្នាំ២០១៧ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងអស់របស់កម្ពុជាមានចំនួនសរុប ៨,៨លាននាក់ ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបទទួលបានចំនួន ៤,២លាននាក់ស្មើគ្នា។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុចាប់ផ្តើមដំណើរការឈរលើមូលដ្ឋានទាប ប៉ុន្តែ មានកំណើនលេខបីខ្ទង់ រហូតដល់មានអ្នកដំណើរចំនួន ៣៣៨០០០នាក់ ឆ្លងកាត់នៅក្នុងឆ្នាំ២០១៧។ អាកាសយានដ្ឋានទាំងបីនេះបម្រើគោលដៅហោះហើរជាង៥៥គោលដៅ ហើយស្វាគមន៍ការហោះហើរទៀងទាត់ជាង ៧០០ជើង ក្នុងមួយសប្តាហ៍។ ក្នុងនាមជាក្បាលម៉ាស៊ីនទាញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន អាកាសយានដ្ឋានអន្តរជាតិទាំងបីបានរួមចំណែករហូតដល់ទៅ ១៧%នៃផ.ស.ស របស់កម្ពុជា ក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៥។ មានការងារជាង ១,៧លានការងារ ឬតំណាងឱ្យ២០%នៃកម្លាំងពលកម្មសរុប ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ។
Additional Information
Field | Value |
---|---|
Last updated | 21 ມີນາ 2023 |
Created | 21 ມີນາ 2023 |
ຮູບແບບເອກະສານ | |
ການອະນຸຍາດ | License not specified |
ຊື່ | Webpage capture on the company profile of Cambodia Airports on social responsibility (CSR) |
ລາຍລະອຽດ |
ក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ទទួលបានសម្បទានវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប ដែលជាទឹកដីឧទ្យានបុរាណវិទ្យាអង្គរ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងនៅក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរនិងកំពង់ផែសមុទ្រ។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានភាគហ៊ុនពីរ គឺក្រុមហ៊ុន VINCI Airports របស់បារាំង(៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ី។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានពាណិជ្ជនាមជាអក្សរកាត់ថា SCA (Société Concessionnaire des Aéroports) ដែលជាឈ្មោះស្របច្បាប់។ នៅក្នុងឆ្នាំ២០១៧ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងអស់របស់កម្ពុជាមានចំនួនសរុប ៨,៨លាននាក់ ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបទទួលបានចំនួន ៤,២លាននាក់ស្មើគ្នា។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុចាប់ផ្តើមដំណើរការឈរលើមូលដ្ឋានទាប ប៉ុន្តែ មានកំណើនលេខបីខ្ទង់ រហូតដល់មានអ្នកដំណើរចំនួន ៣៣៨០០០នាក់ ឆ្លងកាត់នៅក្នុងឆ្នាំ២០១៧។ អាកាសយានដ្ឋានទាំងបីនេះបម្រើគោលដៅហោះហើរជាង៥៥គោលដៅ ហើយស្វាគមន៍ការហោះហើរទៀងទាត់ជាង ៧០០ជើង ក្នុងមួយសប្តាហ៍។ ក្នុងនាមជាក្បាលម៉ាស៊ីនទាញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន អាកាសយានដ្ឋានអន្តរជាតិទាំងបីបានរួមចំណែករហូតដល់ទៅ ១៧%នៃផ.ស.ស របស់កម្ពុជា ក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៥។ មានការងារជាង ១,៧លានការងារ ឬតំណាងឱ្យ២០%នៃកម្លាំងពលកម្មសរុប ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ។ |
ພາສາຂອງແຫຼ່ງຂໍ້ມູນ |
|