Skip to content

Environmental impact assessments

ក្រុមហ៊ុន Sinohydro Corporation
ព័ត៌មានក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
ដើមទុនចុះបញ្ជីក្រុមហ៊ុន ២៨០.០០០.០០០ ដុល្លារអាមេរិក
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦
លេខកូដចុះបញ្ជីក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
ឈ្មោះប្រធានក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
ប្រទេសរបស់ប្រធានក្រុមហ៊ុន ប្រទេសចិន
អាសយដ្ឋានក្រុមហ៊ុន អាគារកាណាឌីយ៉ាជាន់ទី​ ២៧ ផ្ទះលេខ ៤៩​ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ
ប្រភេទរបាយការណ៍ EIA ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ក្រសួង/ស្ថាប័ន ក្រសួងរ៉ែ និងថាមពល
ទីតាំង តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍វារីអគ្គិសនីមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកកំពត ត្រង់ចន្លោះខ្សែស្របទី១០៣°៤០.១៤៤' និង ១០៣°៤៩.៤៩៦' នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី ១០៤°០៤.៦៦៧' និង ១០៤°០៨.៦៦៣' នៃរយៈបណ្ដោយខាងកើត។
ភូមិ ព័ត៌មានពុំអាចរកបាន
ឃុំ ព័ត៌មានពុំអាចរកបាន
ស្រុក ស្រុកកំពត
ខេត្ត ខេត្តកំពត
រយៈពេលកិច្ចសន្យា ៤៤ឆ្នាំ
ទំហំផ្ទៃដីរបស់គម្រោង ព័ត៌មានពុំអាចរកបាន
វិស័យ វារីអគ្គិសនី
ក្រុមហ៊ុនសិក្សា EIA Sawac Consultants Cambodia Co., Ltd
ព័ត៌មានក្រុមហ៊ុនសិក្សា EIA SAWAC Consultants គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាឈានមុខដែលមានដើមកំណើតពី SAWA ដែលជាអង្គការមិនមែនរដ្ឋាភិបាលហូឡង់មួយ ហើយបានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មក។ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រឹក្សាខ្មែរដែលមានបទពីសោធន៍ច្រើន SAWA បានប្ដូរទៅឱ្យបុគ្គលិកក្នុងស្រុកដើម្បីគ្រប់គ្រង និងដំណើរការតាំងពីឆ្នាំ១៩៩៩ ហើយក្រុមហ៊ុននេះបានចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងឈ្មោះផ្លូវការ "Sawac Consultants Cambodia Co., Ltd”
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA ផ្ទះលេខ១ ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ បទបញ្ញត្តិស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិមាន ច្បាប់ស្ដីពីព្រៃឈើ អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង និងច្បាប់ភូមិបាល។
ចំនូលនិងចំណាយក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
ផលប៉ះពាល់វជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម ព័ត៌មានពុំអាចរកបាន
ចំនួនការងារដែលបានបង្កើត ព័ត៌មានពុំអាចរកបាន
ការចូលរួមជាសាធារណៈ នៅក្នុងគម្រោងសិក្សានេះមានការចូលរួមប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជនដែលពាក់ព័ន្ធដូចជា តំណាងអ្នកគ្រប់គ្រងឧទ្យានជាតិបូកគោ តំណាងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល តំណាងអង្គភាពរដ្ឋាករទឹកខេត្តកំពត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត តំណាងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត តំណាងមន្ទីរទេសចរណ៍ខេត្តកំពត អភិបាលរងស្រុកកំពង់បាយខេត្តកំពត អភិបាលរងស្រុកកំពត សន្ទុបទីមួយឃុំម៉ាកប្រាង តំណាងមណ្ឌលសុខភាពកំពង់គ្រែង ប្រជាពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនានា។
ប្រភពដីបម្លែងពី ព័ត៌មានពុំអាចរកបាន
ផែនការគ្រប់គ្រងបរិស្ថាន ដើម្បីធាធាបានការគ្រប់គ្រង ធនធានបរិស្ថានតំបន់នោះដោយប្រសិទ្ធភាព ម្ចាស់គម្រោងនឹងរៀបចំកំណត់នូវវិធានការសំខាន់ៗមួយចំនួនដូចជា រៀបចំផ្នែក ឬ ក្រុមទទួលខុសត្រូវសម្រាប់ការអនុវត្តន៍ផែនការការងារ កំណត់ពេល​វេលាធ្វើការងារឱ្យច្បាស់លាស់ ក្នុងកិច្ចការពារបរិស្ថាន បំពាក់ឧបករណ៍ការពារសុខភាព គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស ការពារ និងបង្កាជំងឺរាតត្បាតផ្សេងៗ ការគ្រប់គ្រងសំណល់រឹង រាវ និងសំណល់សាធាតុពុល ការធ្វើកន្លែង ទុកសំណល់រឹង ជុំរុញឱ្យមានការដាំដើមឈើ នៅទីសាធារណៈ ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំង-បចេ្ចកទេស និង ទទួលយកនូវការកែប្រែបច្ចេកទេសណាមួយដែលអ្នកជំនាញតម្រូវឱ្យធ្វើ ធ្វើការអភិរក្ស ប្រភេទសត្វព្រៃសំខាន់ៗដែលធ្លាប់មាននៅតំបន់គម្រោង ធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំ វិធីសាស្រ្តការពារសុខភាព អនាម័យ-សុវត្ថិភាពការងារ និងត្រៀមថវិកាបំរុងទុក សម្រាប់ប្រតិបត្តិផែនការគ្រប់គ្រងបរិស្ថាន។
ផែនការអភិវឌ្ឍន៍ ព័ត៌មានពុំអាចរកបាន
យុទ្ធសាស្រ្តដើម្បីកាត់បន្ថយផលប៉ះពាល់ នៅក្នុងគម្រោងនេះមានការសិក្សាវាយតម្លៃពីហេតុប៉ះពាល់អវិជ្ជមានទៅលើគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោងមានដូចជា បរិស្ថានសង្គម ធនធានរូបសាស្រ្ត ធនធានអេកូឡូស៊ី ហើយបានកំណត់វិធានការសម្រាប់កាត់បន្ថយផលប៉ះពាល់ទាំងនេះ។
មូលនិធិសេដ្ឋកិច្ចនិងសង្គម ក្រុមហ៊ុននឹងត្រៀមថវិការចំនួន ៤០០.០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៣០ ឆ្នាំ ក្នុងការប្រតិបត្តិផែនការការពារបរិស្ថាន។
ឆ្នាំបោះពុម្ព EIA ២០០៦
បច្ចុប្បន្នភាព តុលា ២០២២
Reference: [Draft] Initial environmental and social impact assessment : Kamchay hydroelectric project in Kampot province